(បន្ទាយមានជ័យ) :នៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២៤លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សតំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបាននាំយកអំណោយនិងថវិកាដេីម្បីជួយរំលេកទុក្ខក្រុមគ្រួសារសពស្រ្តីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលស្ថិតនៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេកអំណោយរួមមាន:
១,អង្ករចំនួន៥០គីឡូក្រាម
២,ម្សៅទឹកដោះគោចំនួន៧កំប៉ុង,ដបទឹកដោះគោចំនួន៤,ខោទឹកនោមចំនួន២ដុំ,ទឹកសុទ្ធចំនួនមួយកេះនិងថវិការចំនួន៥០មុឺនរៀល.
ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនេះលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សបានពាំនាំការផ្តាំផ្ញើពីសំណាក់សេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងរូបលោកផ្ទាល់បានសម្ដែងនូវការរំលេកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំពោះការបាត់បង់ភរិយានិងម្ដាយជាទីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅដែលធ្លាប់ផ្ដល់ព្រហ្មវិហារធម៌ដ៏កក់ក្ដៅចំពោះក្រុមគ្រួសារកន្លងមក៕