សៀមរាប ៖ ព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣
ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១២ បន្តចុះធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ ក៏ដូចជាកាត់បន្ថយបទល្មើសតាមមូលដ្ឋាន ។
ក្នុងនោះផងដែលក៏បានផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន,បារីអេឡិចត្រូនិច,ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមសាលារៀន និងបានប្រគល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ៕