ព្រះវិហារ៖កាលពីថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣រដ្ឋបាលព្រៃឈើឆែប បានផ្តល់កូនឈើលម្អនិងឈើប្រណីតចម្រុះចំនួន៣០០ដើមដើម្បីដាំក្នុងបរិវេណសាលា សម្រាប់ក្មេងជំនាន់ក្រោយ។
លោកសេងលាងនាយផ្នែករដ្ឋបាលព្រៃឈើឆែបបានឱ្យដឹងថា ផ្នែករដ្ឋបាលព្រៃឈើឆែប និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ បានចូលរួមពិធីដាំកូនឈើជាច្រើនមុខ។
ក្នុងនោះមានប្រភេទឈើប្រណីត ដូចជាគ្រញូង-ធ្នង់-បេងនិងកូនឈើលម្អមួយចំនួនទៀត។
កូនដើមឈើទាំងនេះផ្ដល់ដោយផ្នែករដ្ឋបាលព្រៃឈើឆែបចំនួន៣០០ដើមសម្រាប់ដាំនៅក្នុងបរិវេណសាលាបឋមសិក្សាម្លូព្រៃ និងសាលាមតេយ្យសិក្សាម្លូព្រៃ ដើម្បីជាម្លប់សម្រាប់កូនចៅប្រជាពលរដ្ឋ សិស្សានុសិស្សជំនាន់ក្រោយៗ និងបង្កើននូវសោភ័ណ្ឌភាពក្នុងបរិវេណសាលារៀន។
លោកសេងលាងបានបន្តថា ក្នុងកម្មវិធីនេះគាំទ្រដោយអង្គការ ឌី ភី អេ DPA ហើយក៏មានការចូលរួមពីប្រជាពរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជិត៣០០នាក់៕