ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ៦នាក់ ទៅតុលាការ ពីបទកាប់បុរសម្នាក់ឲ្យដាច់ដៃម្ខាង

 

ពោធិ៍សាត់៖បន្ទាប់ពីមានកាប់ប្រហារធ្វើឱ្យបុរសម្នាក់ដាច់ដៃម្ខាង ត្រូវកម្លាំងនគរបាលខេត្តពោធិ៍សាត់ បានស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យ៦នាក់ ហើយបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយមានក្រុមទំនើងបានប្រើកាំបិតកាប់លើជនរងគ្រោះ រហូតដាច់កដៃម្ខាង កម្លាំងជំនាញក៏ចុះស៊ើបអង្កេតឈានដល់ចាប់ជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់នាថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២៣។ហេតុការណ៏នេះបានកើតឡើងនៅម្តុំផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិតាកុយ សង្កាត់បន្ទាយដី ក្រុង/ខេត្តពោធិ៍សាត់កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញាកន្លងទៅ។
ប្រភពដដែលបានបន្តថា មុនកើតហេតុជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៧-៨នាក់ បានបាញ់គ្រាប់ជំពាមកៅស៊ូ និងប្រើកាំបិតកាប់ជនរងគ្រោះឈ្មោះ ឆ ឈន អាយុ២០ឆ្នាំជាសិស្សនៅភូមិពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលឱ្យដាច់កដៃខាងឆ្វេងរួចនាំគ្នារត់គេចខ្លួនបាត់អស់។

បន្ទាប់ពីទទួលព័ត៌មាននគរបាលក្រុងជាមួយនគរបាលខេត្តពោធិ៍សាត់ បានចុះសហការជាមួយនគរបាលស្រុកក្រគ និងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរសណ្តាន់ ស្រាវជ្រាវចាប់ជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់កាលពីថ្ងៃទី៦ ខែកញ្ញា។

ជនសង្ស័យឈ្មោះ ឈន ឆៃយ៉ា-ឈ្មោះ រឹមភារៈ ហៅអារ៉េ-ឈ្មោះ សួន សុខរ៉ា ហៅប៊ុយ-ឈ្មោះ ញ៉ សុជាតិ ហៅធំ-ឈ្មោះ ឌឹបសុផាន់ណាត់ និងឈ្មោះ ទុយ ម៉េង។ពួកគេមានអាយុពី១៧ដល់២៣ឆ្នាំរស់នៅភូមិក្រំាងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ចំណែកជនរងគ្រោះកំពុងសង្គ្រោះនៅមន្ទីពេទ្យខេត្តពោធិ៍សាត់។

ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតសម្ភារពាក់ព័ន្ធក្នុងសកម្មភាពធ្វើបទល្មើស មានម៉ូតូចំនួន៣គ្រឿង-កាំបិតផ្គាក់មួយដើម។ក្រោយមកសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយបន្តចាប់បក្ខពួកយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *