ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកាប់ស្ត្រីម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាមួយវត្ថុតាង

 

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដូនពេញ បានចាប់ស្រ្តីម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាមួយវត្ថុតាងចំនួន២៣កញ្ចប់។ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅខាងក្រោយស្ថានទូតបារាំង ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី២៦ ខែកក្តដា។

មន្ត្រីនគរបាលខណ្ឌដូនពេញបានឱ្យដឹងថា ផ្នែកជំនាញខណ្ឌជាមួយនគរបាលប៉ុស្តិ៍ បានសហការចុះបង្ក្រាបករណីគ្រឿងញៀន ហើយស្រាវជ្រាវឈានដល់ការឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ ជា គន្ធី អាយុ៣៩ឆ្នាំមុខរបរនិងទីលំនៅមិនពិតប្រាកដ ដោយដកហូតគ្រឿងញៀន២៣កញ្ចប់។ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *