ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើប្រណិត១គ្រឿង នៅស្រុកសណ្ដាន់

 

កំពង់ធំ៖មន្ត្រីជំនាញរដ្ឋបាលព្រៃឈើទំរីងសហការណ៍ជាមួយកម្លាំងមូលដ្ឋាន បានបង្រ្កាប រថយន្តម៉ាកហាយឡែនឌ័រដឹកឈើប្រណីតខុសច្បាប់។ ការចាប់រថយន្តដឹកបទល្មើសព្រៃឈើនេះនៅម្តុំភូមិរន្ទះ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីម៉ោង៩យប់ថ្ងៃទី១៩ ខែមិថុនា។
មន្ត្រីក្នុងប្រតិបតិការបានឱ្យដឹងថា កម្លាំងរដ្ឋបាលព្រៃឈើទំរីងសហការណ៍ជាមួយសង្កាត់រដ្ឋបាលព្រៃឈើទំរីង បានស្ទាក់ចាប់បានរថយន្តម៉ក ហាយឡែនឌ័រមួយគ្រឿងស្លាកលេខភ្នំពេញ2A 7347 ដឹកជញ្ជូនឈើខុសច្បាប់ប្រភេទសុក្រំលេខ១។
មន្ត្រីដដែលបានឱ្យដឹងទៀតថា រថយន្តនេះបានដឹកឈើចេញពីតំបន់ស្មងអន អូរផ្អាវ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។មកដល់ត្រង់ភូមិរន្ទះ ឃុំទំរីង ត្រូវកម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើទំរីងស្ទាក់ចាប់បាន។ភ្លាមៗនោះតៃកុងរថយន្តដឹកបទល្មើសបើកទ្វារចុះរូចរត់គេចខ្លួនបាត់តែម្តង ។

បន្ទាប់ពីនោះជំនាញរដ្ឋបាលព្រៃឈើបានយកវត្ថុតាងទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើទំរីង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *