ព័ត៌មានសន្តិសុខសង្គម

ឆេះកន្លែងទិញ-លក់អេតចាយចំនួន៥ខ្នង សងជាប់គ្នាអស់ទាំងស្រុង

ភ្នំពេញ៖អគ្គិភ័យបានឆាបឆេះកន្លែងទិញ-លក់អេតចាយសង់ជាប់គ្នាចំនួន៥ខ្នងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលត្រូវអាជ្ញាធរចេញរថយន្តបាញ់ទឹកពន្លត់។
គ្រោះអគ្គិភ័យនេះបានកើតឡើងនៅកន្លែងទិញ-លក់អេតចាយមួយ ក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣ ខែមីនា។កម្លាំងអាជ្ញាធរចុះអន្តរាគមន៍បានឱ្យដឹងថា ម្ចាស់ឈ្មោះប៉ាក ច័ន្ទ អាយុ៦២ឆ្នាំស្នាក់នៅកន្លែងខាងលើ។
មន្ត្រីរូបនោះបានបន្តថា ទីតាំងខាងលើជាសំណង់មិនរៀបរយ ដោយមានផ្ទះតូចធំនិងរោងទិញ-លក់អេតចាយជាច្រើនខ្នងសង់ជាប់ៗគ្នា។ពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងខណ្ឌដង្កោ បានចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍បាញ់ទឹកពន្លត់។ក្នុងនោះបានប្រើទឹកអស់៤រថយន្តទើបភ្លើងរលត់ទៅវិញ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះគឺមកពីដុតទៀនបណ្តាលឱ្យឆាបឆេះឡើងបង្កខូចខាតសំណង់ប្រក់ស័ង្កសីទំហំ៤មគុណ៥មចំនួន៥ខ្នងឆេះអស់ទាំងស្រុង។ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *