ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថនាំជនសង្ស័យ៤នាក់ ករណីលួចក្របីទៅតុលាការ

កំពង់ឆ្នាំង៖អាវុធហត្ថខេត្តកំពង់ឆ្នាំងបានស្រាវជ្រាវជាច្រើនថ្ងៃទើបដល់ថ្ងៃទី៤ ខែមករាចាប់បានជនសង្ស័យ៤នាក់ករណីលួចក្របីនិងបំពេញសំណុំរឿងនាំខ្លួនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ឈ្មោះបុល ទិន ភេទប្រុស អាយុ៥២ឆ្នាំនៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានមកប្តឹងពីករណីចោរលួចក្របីកាលពីរសៀលថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២២។ក្រោយទទួលពាក្យបណ្តឹងកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងសហការជាមួយកម្លាំងអាវុធហត្ថស្រុកទឹកផុសនិងស្រុកសាមគ្គីមានជ័យបានចុះស្រាវជ្រាវករណីលួចក្របី។ រហូតមកដល់ថ្ងៃទី៤ ខែមករាឆ្នាំ២០២៣ ឈានដល់ចាប់បាន៤នាក់។
ជនសង្ស័យ-ឈ្មោះកាន់ គឹម អាយុ៤៥ឆ្នាំ-ឈ្មោះសេង ភាព អាយុ៤២ឆ្នាំ-ឈ្មោះញ៉ត ទិត អាយុ៥៧ឆ្នាំ-និងឈ្មោះបានសេម ហៅស្រួចអាយុ៤១ឆ្នាំ។បុរសទាំង៤នាក់នៅស្រុកទឹកផុស-និងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់បាន-រថយន្ត២គ្រឿងផ្លាកលេខភ្នំពេញ2AD.3942 និងម៉ាកCAMRYកាត់ទ្រុងអត់ផ្លាកលេខ-រ៉ឺម៉ក១គ្រឿង-ទូរសព្ទ៤គ្រឿង-ដែកដាប់១-ត្រដោកក្របី១-ខ្សែប្រវែង៥ម៉ែត្រ-និងក្របីញី២ក្បាលបានប្រគល់ឱ្យម្ចាស់ដើមវិញ។ក្រោយពីចាប់ខ្លួនជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខេត្តផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *