ព័ត៌មានសន្តិសុខសង្គម

រៀបចំបញ្ជូនជនសង្ស័យ ករណីជួញដូរគ្រឿងញៀនទៅតុលាការ

បាត់ដំបង៖នៅថ្ងៃព្រហស្បតិ៍​៨កេីត​ខែមិគសិរឆ្នាំខាលចត្វាស័ក​ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ខែធ្នូឆ្នាំ២០២​២​វេលាម៉ោ ង៩និង៣០នាទីនៅចំណុចក្រុមទី០៨ ភូមិ

ជ្រៃស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម​សេនី​យ៍ទោ​សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹង​យោបល់លោកឧត្តមសេ​នីយ៍ត្រី​ កុ​យ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ លោកវរសេនី​យ៍​ទោ​ ប៉ាង​ ផង់​ អធិការនគរបាលស្រុកថ្មគោលស្តីទី​ បានជម្រុញ​លោកវរសេនីយ៍ទោ​ ព្រំ​ ឆឺត​ អធិការរងនគរ​បាលស្រុក​ ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជា​មួយកម្លាំងប៉ុស្តិ នគរបាលរដ្ឋបាលរូងជ្រៃ នៃអធិ​ការដ្ឋាននគរបាល ស្រុកថ្មគោលអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនលេ​ខ៦០៥តព្រ ចុះថ្ងៃទី១៤ខែ កក្កដា​ឆ្នាំ២០២០របស់ឯកឧត្តម​ ជា វណ្ណះ​ អ​តី​តប្រធានក្រុមប្រឹក្សាជំនុំជម្រះសា​លា​ដំបូងខេត្តបា​ត់ដំ​បង ដោយបង្គាប់ឱ្យចាប់ខ្លួន​ឃុំខ្លួនឈ្មោះ ឈឿន វិឆៃ ភេទប្រុសអាយុ ២៩ឆ្នាំមានទីលំនៅក្រុមទី ០៨​ភូមិ ប្រគាប ឃុំ រូងជ្រៃស្រុកថ្មគោល ខេត្តបាត់​ដំ​បងជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ​ចំ​ណុចឃុំរូងជ្រៃ ស្រុកថ្ម​គោល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០​១៨​រហូ​ត​ដល់ខែមីនាឆ្នាំ២០១៩។

ករណីនេះសមត្ថកិច្ចបាននឹងកំពុងរៀបចំកសាងសំ​ណុំរឿងបញ្ជូនពិរុទ្ធជនមកការិយាល័យជំនាញចាត់ការបន្តតាមនីតីវិធី​ ច្បាប់៕

Processed with Rookie Cam
Processed with Rookie Cam

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *