(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំង និងផ្ទេរមុខតំណែងប្រធាន អនុប្រធានតុលាការ និងចៅក្រមសរុប ៤៨រូប។
ព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន PLA news ទទួលបាន បញ្ជាក់ឱ្យដឹងថា មានប្រធាន អនុប្រធានតុលាការ និងចៅក្រម ១៦រូប ត្រូវបានតែងតាំង និងប្រធាន អនុប្រធានតុលាការ និងចៅក្រម ៣២រូប ត្រូវបានផ្ទេរ និងតែងតាំង៕
ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖