សៀមរាប:ប្រទះឃើញសាកសពអណ្តែតទឹកតាមស្ទឹងសៀមរាបស្ថិតនៅចំណុចមុខអង្គរត្រេដសេនធឺATCMarketSRក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២០។
តាមការពិនិត្យសាកសពជាស្ត្រីភេទមិនទាន់ដឹងអាយុប៉ុន្មានទេហើយមិនដឹងទីលំនៅនៅឯណាដែរព្រោះសពមានសភាពហើមខ្លាំងនិងមានក្លិនទៅហើយ។មិនទាន់មានកងកម្លាំងនគរបាលនិងអជ្ញាធរមូលដ្ឋានបានចុះទៅធ្វើកោសល្យវិច្ឆ័យនៅឡើយទេ។ប្រសិនបើមានអ្នកណាបាត់សាច់ញាតិពីរបីថ្ងៃនេះទេសូមអញ្ជើញទៅពិនត្យមើលសាកសពនៅស្ទឹងសៀមរាប៕