Uncategorized

បុរស២នាក់ជិះម៉ូតូឌុបគ្នា រួចទៅបុករថយន្តពីក្រោយបណ្ដាលឲ្យស្លាប់ទាំង២

 

កំពង់ស្ពឺ:គ្រោះថ្នាក់ចរាចរណ៍មួយដោយបុរសពីរនាក់ជិះម៉ូតូឌុបគ្នាហើយបើកបុករថយន្តពីក្រោយបណ្តាលស្លាប់ទាំងពីរនាក់។ហេតុការណ៍បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេច៥១ចន្លោះគីឡូម៉ែត្រលេខ៣៥និង៣៦ស្ថិតក្នុងភូមិអំពិលទឹកឃុំសំបូរស្រុកសំរោងទងខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០។
មន្ត្រីនគរបាលឃុំសំបូរបានឱ្យដឹងថាៈមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកXRពណ៌សគ្មានស្លាកលេខអ្នកបើកបរមានឈ្មោះវនរតនាភេទប្រុសអាយុ២១ឆ្នាំនិងអ្នករួមតំណើមានឈ្មោះ ឡេង លីខេង ភេទប្រុសអាយុ២២ឆ្នាំបណ្តាលឱ្យស្លាប់ទាំងពីរ។អ្នកទាំងពីរនៅភូមិវល្លិ៍សរឃុំវល្លិ៍សរស្រុកសំរោងទងខេត្តកំពង់ស្ពឺទៅបុកពីក្រោយរថយន្តមិនស្គាល់ម៉ាក និងអត្តសញ្ញាណអ្នកបើកបរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *