ខេត្តព្រះសីហនុ៖លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានឱ្យដឹងនៅល្ងាចថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០ថា៖កម្លាំងនគរបាលខេត្តព្រះសីហនុបានបំបែកសំណុំរឿងបទល្មើសចាប់បង្ខាំងមនុស្សនិងជំរិតទារប្រាក់មួយករណីទៀតចាប់ខ្លួនជនសង្ស័យចំនួន៧នាក់។
ក្នុងនោះមានជនជាតិចិនចំនួន៣នាក់និងជនជាតិខ្មែរចំនួន៤នាក់ដកហូតរថយន្តមួយគ្រឿង,ម៉ូតូ២គ្រឿងនិងឯកសារពាក់ព័ន្ធមួយចំនួនទៀតព្រមទាំងជួយរំដោះជនរងគ្រោះដែលជាជនជាតិចិនចំនួន៣នាក់ដោយសុវត្ថិភាព។
លោកឧត្តមសេនីយ៍ទោបានបន្តថាៈកាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Gao MingShuai ថា មិត្តភក្តិរបស់គាត់ឈ្មោះWenQiLiangភេទប្រុសជនជាតិចិន។ត្រូវក្រុមជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅកន្លែងមួយមិនស្គាល់ រួចជំរិតទារប្រាក់ចំនួន១០.០០០ដុល្លារអាមេរិក។
បន្ទាប់ពីទទួលបណ្តឹងរួច នគរបាលបានស្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ទើបកំណត់បានទីតាំងបង្ខាំងជនសង្ស័យស្ថិតនៅចំណុចផ្ទះសំណាក់វួយអ៊ីណា ក្រុមទី១៦ ភូមិ១សង្កាត់២ក្រុង-ខេត្តព្រះសីហនុ។បន្ទាប់មកកម្លាំងជំនាញបានរាយការណ៍ជូនលោកព្រះរាជអាជ្ញាដើម្បីសុំគោលការអនុវត្តនីតិវិធីច្បាប់។
ភ្លាមនោះកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងនគរបាលក្រុង,កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ចុះទៅប្រតិបត្តិការជួយរំដោះជនរងគ្រោះចំនួន៣នាក់ភេទប្រុសជនជាតិចិននិងឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ភេទប្រុសនាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
ជនរងគ្រោះមានឈ្មោះHe Wei ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុននៅរាជធានីភ្នំពេញ។២.ឈ្មោះ He A Kun ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិចិន មុខរបរ អ្នកលក់សំបុត្រយន្តហោះនៅរាជធានីភ្នំពេញ ។៣.ឈ្មោះ Gao MingShuai ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកខារ៉ាអូខេនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យចំនួន៧ នាក់ មានឈ្មោះCheng PengYun ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិចិន។២.ឈ្មោះ Chen FuLi ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិ ចិន។៣.ឈ្មោះ Hai QuanShan ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ម៉ុងហ្គោលី ចេះភាសាចិន ។៤.ឈ្មោះ ង៉ែត ពើត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។៥.ឈ្មោះ ខៀវ សុវណ្ណា ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ ។៦.ឈ្មោះ ស្រ៊ី ហួត ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ ។៧.ឈ្មោះ ង៉ែត ហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៧នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបានរួមមាន៖ -រថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ:ភ្នំពេញ 2BE-9670-ម៉ូតូ២គ្រឿង ១-ម៉ាកSmash Revo 1គ្រឿង២-ម៉ាក Duke ១គ្រឿង-លិខិតខ្ចីប្រាក់២ សន្លឹក (ភាសាខ្មែរ១ សន្លឹក ភាសាចិន ១សន្លឹក)-ពិលឆក់១ -ដំបងឆក់ ១-ស្ព្រៃបាញ់ភ្នែក ១។
ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោសតាមច្បាប់៕