ព័ត៌មានសន្តិសុខសង្គម

កំពុងតាមចាប់អ្នកបើករថយន្តបុកកង់ បណ្ដាលឲ្យស្លាប់ម្នាក់

បាត់ដំបង៖សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនអ្នកបើករថយន្តបុកកង់បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២២។
មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា មុនកើតហេតុមានរថយន្តមិនស្គាល់ម៉ាកបានបើកតាម ផ្លូវលេខ៥៧Bក្នុងទិសដៅបញ្រ្ចាស់គ្នាជាមួយអ្នកជិះកង់។លុះមកដល់កន្លែងខាងលើអ្នកជិះកង់បានបត់មិនប្រុងប្រយ័ត្នរថយន្តក៏បុកកង់ចំពីមុខពេញទំហឹងបណ្តាលឱ្យឈ្មោះ មនជា អាយុ ៤១ឆ្នាំនៅភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបងបានស្លាប់ភ្លាមយ៉ាងអាណោចអាធ័ម។ចំណែករថយន្តបានបើករត់គេចខ្លួនបាត់។
ក្រោយកើតហេតុនគរបាលចរាចរណ៍ស្រុកកំរៀង បានចុះវាស់វែងហើយបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនអ្នកបើកបរយកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *