រតនគិរី៖នគរបាលបានចាប់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅផ្លូវកៅស៊ូ ភូមិសមុទ្រលើ ឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ខែឧសភា។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលស្រុកលំផាត់ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសេដាវបានចុះធ្វើរដ្ឋបាលបានជួបមុខសញ្ញា២នាក់ជិះម៉ូតូមួយគ្រឿងក៏បានឆែកឆេររកឃើញសារធាតុញៀន២ថង់។ជនសង្ស័យ-ឈ្មោះ វី ហឿង អាយុ២៣ឆ្នាំជនជាតិច្រាយនៅភូមិលើឃួន ឃុំគិចុង ស្រុកបកែវ ខេត្តរតនគិរី និងឈ្មោះ សល់ រ៉ា អាយុ២៥ឆ្នាំ ជនជាតិច្រាយនៅភូមិ ឃុំជាមួយគ្នា។វត្ថុតាងចាប់បាន-ម្សៅក្រាមថ្លា២កញ្ចប់-ទូរសព្ទមួយគ្រឿង-ម៉ូតូមួយគ្រឿងម៉ាកអិចសេនធឺគ្មានផ្លាកលេខ។
ជនសង្ស័យទាំងពីរនាក់និងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីបញ្ជូនបន្ត៕