Uncategorized

ផ្ទះជិត៥០ឥខ្នងរងការបំផ្លាញដោយសារទឹកជំនន់និង១០០នាក់បានស្លាប់នៅអាហ្វហ្គានីស្ថាន

 

​អន្តរជាតិ​៖ មនុស្ស​យ៉ាងហោចណាស់ ១០០​នាក់​បាន​ស្លាប់ ដោយសារ​ទឹកជំនន់​ដ៏​គំហុក​នៅ​ភាគ​ខាងជើង​ខេត្ត​ផា​វ៉ាន (Parwan) ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ទឹកជំនន់​ដែល​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង បាន​វាយប្រហារ​ទីក្រុង​ឆា​រី​កា (Charikar) កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៦​ខែសីហា​ឆ្នាំ​២០២០ ខណៈពេលដែល​មនុស្ស​កំ​ពុង​លង់លក់​ក្នុង​ដំណេក​។​

​ក្រៅពី​ចំនួន​អ្នកស្លាប់ ក្រសួង​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា​៖​មនុស្ស​រាប់សិប​នាក់​បាន​រងរបួស និង​លំនៅស្ថាន​ជិត ៥០០​ខ្នង​ត្រូវបាន​បំផ្លាញ​។ ក្រុម​អ្នក​ជួយសង្គ្រោះ​នៅតែ​បន្ត​ស្វែងរក អ្នក​នៅរស់​មានជីវិត​តាម​គំនរ​បាក់បែក​។ ក្រុមមន្ត្រី​និយាយថា ចំនួន​អ្នកស្លាប់​អាច​បន្ត​កើនឡើង​ថែមទៀត​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *