ព័ត៌មានសន្តិសុខសង្គម

សពអណ្ដែតទឹក សង្ស័យអ្នកលោតពីលើស្ពានជ្រោយចង្វារ ៦ថ្ងៃមុន

ភ្នំពេញ៖អ្នកដំណើរប្រទះឃើញសពអណ្តែតទឹកកប់ក្នុងកំប្លោកជាប់កប៉ាល់ទេសចរណ៍នៅដងទន្លេសាបសង្ស័យអ្នកលោតពីលើស្ពានជ្រោយចង្វាកាលពី៦ថ្ងៃមុន។
ភាពភ្ញាក់ផ្អើលមួយបានកើតឡើងដោយគេប្រទះឃើញសពមនុស្សម្នាក់ មានសភាពហើមស្អុយអណ្តែតទឹកមកកប់ជាមួយកំប្លោកជាប់កប៉ាល់ទេសចរណ៍មួយគ្រឿង នៅមាត់ច្រាំងទន្លេ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវកាលពីព្រឹកថ្ងៃទី២៣ខែ មេសា។
សពជាមនុស្សប្រុសមានវ័យប្រហែលជាង៣០ ឆ្នាំស្លៀកខោខូវប៊យជើងវែង ពណ៌ប្រផេះ អាវយឺតខ្មៅដៃខ្លី និងអាវក្រឡាការ៉ូក្រហមខ្មៅ។
មន្ត្រីអាជ្ញាធរបានប្រាប់ដោយរំលឹកថា កាលពីថ្ងៃទី១៨ មេសា២០២២នៅលើស្ពានជ្រោយចង្វាថ្មីក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា សេ១១០ ផ្លាកលេខ សៀមរាប 1M-0305 មកលោតទឹកពីលើស្ពានលិចបាត់បន្សល់ទុកតែម៉ូតូនៅទីនោះ។បន្ទាប់មកត្រូវសមត្ថកិច្ច យកម៉ូតូទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលជ្រោយចង្វា។ការប្រទះឃើញញសពនៅពេលនេះអាចជាបុរសលោតពីលើស្ពានធ្វើអត្តឃាតកាលពី៦ថ្ងៃមុន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *