ព័ត៌មានសន្តិសុខសង្គម

ជំនាញចុះបង្ក្រាបបទល្មើសនេសាទ និងបំផ្លាញឧបករណ៍ខុសច្បាប់

ពោធិ៍សាត់៖រយៈពេល២ថ្ងៃកម្លាំងជំនាញជលផលសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចុះបង្រ្កាបបទល្មើសនេសាទនិងរុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីខុសច្បាប់ជាច្រើន។
ប្រតិបតិ្តការនេះបានធ្វើឡើងនៅត្រង់ព្រែកកំពង់គុជ និងជ្រោយក្សុំ ស្ថិតក្នុងភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀងខេត្តពោធិសាត់កាលពីថ្ងៃទី១៥-១៦ ខែកក្កដា ឆ្នាំ២០២១ ។
កម្លាំងចម្រុះទី១បានរុះរើបំផ្លាញចោលនូវឧបករណ៍ចាប់ត្រីខុសច្បាប់ដូចជា របាំងសាច់អូន ប្រវែង ៤៥០ម៉ែត្រ របាំងស្បៃមុងប្រវែងចំនួន៩៥០ម៉ែត្រ លូកងស្បៃមុង២៥មាត់ បង្គោលចំរឹង៣០០ដើម និងចាក់លែងកូនត្រីចម្រុះចូលទឹកបឹងទន្លេសាបវិញជិត៧០គីឡូក្រាម ។
ទី-២ នៅ កន្លុងសង្រ្កង ស្ថិតឃុំកំពង់ពោធិ៍ ស្រុកក្រគរ និងព្រែកសាឡិត ស្ថិតភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បំផ្លាញចោល របាំងសាច់អួនប្រវែង១៨០០ម៉ែត្រ របាំងស្បៃមុង ប្រវែង១៤០០ម៉ែត្រ លូកងស្បៃមុង៣២មាត់ បង្គោលចំរឹងចំនួន៨៥០ដើម ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *