កំពត៖រថយន្តបានបុកជាមួយផាស្អេបក្នុងដំណើរបញ្រ្ចាស់គ្នាពេញទំហឹងបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់លើផ្លូវជាតិលេខ៤១ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរីខេត្តកំពត។
លោកវរសេនីយ៍ត្រីនាក់ សាម៉េត អធិការរងនគរបាលចរាចរណ៍ស្រុកជុំគិរីបានឱ្យដឹងថាអ្នក ឈ្មោះចាន់ បាត ភេទប្រុសអាយុ ៣៧ឆ្នាំនៅភូមិព្រែកអុងបាំង ឃុំទឹកវិលស្រុកស្អាងខេត្តកណ្តាលជាអ្នកបើកផាស្អេប។ឈ្មោះម៉ាន់ បុល ភេទស្រី អាយុ ៤២ឆ្នាំនិងឈ្មោះផែត បាស់ ភេទស្រី អាយុ ២៦ ឆ្នាំ។ ទាំងពីរនាក់ជាម្តាយនិងកូននៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ចំណែកអ្នកបើរថយន្តឈ្មោះយិន និត អាយុ ២៥ ឆ្នាំនៅភូមិជើងលា ឃុំជើងលា ស្រុកបារាយណ៍ ខេត្តកំពង់ចាម។
កាលពីល្ងាចថ្ងៃទី២៥ ខែមីនា មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងដោយរថយន្តនីសាន់ បុកជាមួយផាស្អេបពេញទំហឹងដោយរថយន្តស្ថិតក្នុងល្បឿនលឿន បណ្តាលឱ្យអ្នកបើកបរ និងអ្នកដំណើរពីរនាក់ស្លាប់នៅនឹងកន្លែង៕