ព័ត៌មានជាតិ

ស្ត្រីសម្រាលកូនភ្លោះ៣នាក់ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

 

ព្រះវិហារ៖ លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២បាននាំយកអំណោយមនុស្សធម៌ជូនស្ត្រីសម្រាលកូនភ្លោះចំនួន៣នាក់ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។

លោកស្រីអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។អំណោយផ្តល់ជូនរួមមាន៖ ពូក៣, មុង៣, ស្រោមដៃស្រោមជើង៣គូរ, មួក៣, ខោអាវ៣ឈុត, ដបទឹកដោះគោ៦កំប៉ុង, ម្សៅទឹកដោះ៦កំប៉ុង, កន្សែងពោះគោធំ៣, ទឹកដោះគោឆៅ៣ឡូ, ទឹកសុទ្ធ៤កេស និងថវិកាចំនួន ៥០០,០០០រៀល។ ព្រមទាំងសប្បុរសជនរួមមាន៖
១. លោក យុង គឹមហ៊ាន ថវិកាចំនួន ២០ម៉ឺនរៀល ២. លោកស្រី គាត កិច្ច ថវិកាចំនួន ១០ម៉ឺនរៀល ៣. កញ្ញា ម៉ុម សុទ្ធាវី ថវិកាចំនួន ៥ម៉ឺនរៀល៤. លោកស្រី ហែម សុភ័ក្រមុន្នី ថវិកាចំនួន ៥ម៉ឺនរៀល៥. លោកស្រី ហូយ ផល្គុនី្ន (កូនកន្សែងពោះគោតូច៣, ខោអាវ៣ឈុត, ស្រោមដៃ ស្រោមជើង ៣គូ)។
ក្នុងឱកាសនោះលោកស្រីអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក៏បានផ្តល់ថវិកាចំនួន ៥ម៉ឺនរៀល ដល់ស្រ្តីសម្រាលកូន ១គ្រួសារ ដែលកំពុងសម្រាកនៅក្នុងបន្ទប់ជាមួយគ្នា៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *