ព័ត៌មានសន្តិសុខសង្គម

ស្នងការបខេត្តបាត់ដំបង បញ្ជាឱ្យអធិការស្រុកសង្កែ ស្រាវជ្រាវករណីល្បែងស៊ីសងមាន់ជល់ខុសច្បាប់

បាត់ដំបង៖ស្នងការនគរបាលខេត្តបាត់ដំបងបានបញ្ជាឱ្យអធិការស្រុកសង្កែស្រាវជ្រាវករណី ល្បែងមាន់ជល់ខុសច្បាប់បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ផ្តល់ព័ត៌មាន។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនៅថ្ងៃទី ២៣ ខែកុម្ភ: នេះបានចេញបញ្ជាបន្ទាន់ឱ្យអធិការនគរបាលស្រុកសង្កែ ចុះស្រាវជ្រាវលើករណីមនុស្សជាច្រើនប្រមូលផ្តុំគ្នាប្រព្រឹត្តល្បែងស៊ីសងជល់មាន់ម្តុំវាលស្រែ ក្នុងឃុំកំពង់ព្រៀង។
តាមរូបភាពវីដេអូឃ្លីប និងខ្លឹមសារដែលប្រជាពលរដ្ឋបានលើកឡើងក្នុងបំណងអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋានជួយស្វែងរកអ្នកផ្តើមគំនិត និងអ្នកចូលរួមក្នុងការប្រព្រឹត្តល្បែងនេះ។បន្ទាប់មកបានរកឃើញ មានការប្រព្រឹត្តល្មើសដូចក្នុងខ្លឹមសារ និងរូបភាពរបស់ពលរដ្ឋរាយការណ៍មែន។ ចំពោះមុខនគរបាលទទួលគោលដៅកំពុងចាត់វិធានការតាមសភាពជាក់ស្តែងនៃបទល្មើស៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *