ភ្នំពេញ៖ស្ត្រីម្នាក់ដេកស្លាប់ប្រាមាណ៣ថ្ងៃពេលមានជះក្លិនស្អុយមកក្រៅទើបអ្នកជិតខាងដឹងនិងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅផ្ទះល្វែងលេខ១១Gផ្លូវ២១៧ខាងលិចផ្សារស្ទឹងមានជ័យថ្មី ខណ្ឌមានជ័យ កាលពីម៉ោង១២ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា សពស្ត្រីនេះឈ្មោះសេង ហៀង អាយុ៧៩ឆ្នាំអ្នកលក់ចាបហួយស្នាក់ កន្លែងកើតហេតុ។សពជាស្ត្រីមេម៉ាយរស់នៅតែម្នាក់ឯងហើយរយ:ពេលប្រហែល៣ថ្ងៃគេឃើញទ្វារផ្ទះរបស់គាត់ចាក់សោរពីខាងក្នុងពុំឃើញគាត់បើកលក់ដូរទេ។
លុះមានជះភាយក្លិនស្អុយចេញមកក្រៅទើបអ្នកជិតខាងសង្ស័យក៏បានរាយការណ៍ប្រាប់អាជ្ញាធរចុះទៅវាយសោរចូលទៅមើលឃើញសពស្ត្រីដេកស្លាប់នៅលើគ្រែខាងក្នុងផ្ទះ។បន្ទាប់មកកម្លាំង នគរបាលបច្ចេកទេសកោសល្យវិច័យ រាជធានីភ្នំពេញចុះពិនិត្យសាកសពរួច បានបញ្ជាក់ថា សពស្ត្រីខាងលើគឺស្លាប់ដោយសារលើសឈាម៕