ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនមនុស្ស៣នាក់ ករណីលក់ថ្នាំបុរាណខុសច្បាប់ទៅតុលាការ

ពោធិ៍សាត់៖សមត្ថកិច្ចបានឃាត់ជនសង្ស័យប្រុសស្រី៣នាក់ពីបទលក់ឱសថបុរាណខុសច្បាប់កាលពីថ្ងៃទី១៥ ខែវិច្ឆិកានិងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។


មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យឈ្មោះរ៉េស ណា ភេទស្រី អាយុ៤១ឆ្នាំ-ឈ្មោះ ទីន វាសនា ភេទប្រុស អាយុ៤២ឆ្នាំនិងឈ្មោះរ៉េស ស្លៃម៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំអ្នកទាំងបីនាក់ជាខ្មែរអីស្លាមរស់នៅភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮខេត្តកណ្តាល។


មន្ត្រីដដែលបានបន្តថា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ៣នាក់នៅ ភូមិជ័យជម្នះ ស្រុកកណ្តៀងខេត្តពោធិ៍សាត់ដោយពួកគេមិនមានលិខិតស្នាមពីស្ថាប័នពាក់ព័ន្ធអ្វីទាំងអស់។
ក្រុមជនសង្ស័យបានចុះផ្សព្វផ្សាយពិនិត្យនិងពិគ្រោះជំងឺជូនដល់ពលរដ្ឋអ្នកភូមិ ។ក្នុងនោះមានពលរដ្ឋ៤នាក់បានមកពិនិត្យសុខភាពដោយក្រុមជនសង្ស័យតម្រូវឱ្យពលរដ្ឋទាំង៤នាក់បង់ថ្លៃសេវា សរុបចំនួន ៨៦០.០០០រៀលប្រគល់មកឱ្យពួកគេជាថ្នូរនិងឱសថបុរាណប្រភេទដើម,ផ្លែនិងឫសរុក្ខជាតិផ្សេងៗក្នុងម្នាក់ៗទទួលបាន១កញ្ចប់។


បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *