បន្ទាយមានជ័យ៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១នបានជូនដំណឹងដល់សាធារណៈជននិងប្រជាពលរដ្ឋ។
ក្នុងនោះមានក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨អារចាប់ពីព្រៃមាន់ ដល់ អាងត្រពាំងថ្ម ស្រុកភ្នំស្រុក បានជ្រាបថា បន្ទាប់ពីទទួលរងឥទ្ធិពលនឹងភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្ដាលឱ្យមានជំនន់ទឹកភ្លៀងលិច និងហូរកាត់ផ្លូវមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។
តាមស្ថានភាពដូចបានជម្រាបជូនខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សូមផ្អាកចរាចរណ៍បណ្ដោះអាសន្ននូវ យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨អាចាប់ពី ព្រៃមាន់ ដល់ អាងត្រពាំងថ្មស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ រហូតដល់មានការជូនដំណឹងសារជាថ្មី ដើម្បីកសាងផ្លូវថ្នល់ស្ពានកុំឱ្យបាក់ស្រុតនិងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ។
ដោយឡែកចំពោះរថយន្តគ្រួសារប្រភេទទេសចរណ៍អាចធ្វើចរាចរណ៍ឆ្លងកាត់បានជាធម្មតា៕