ព័ត៌មានសន្តិសុខសង្គម

កញ្ឆក្រៀម៣៦គីឡូ និងដើមកញ្ឆាជាង១ម៉ឺនដើម បានដុតកម្ទេចចោល

ឧត្តរមានជ័យ៖ដើមកញ្ឆាប្រមាណ១២.៥០០ដើមនិងកញ្ឆាក្រៀមចំនួន៣៦គីឡូក្រាមត្រូវអាជ្ញាធរមានសមត្ថកិច្ចបានរឹបអូសនឹងដុតកម្ទេចចោល។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ការដុតកម្ទេចចោលនៅកញ្ឆាបានធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ដែលសមត្ថកិច្ចបង្ក្រាបបាននៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ។
ពិធីដុតបំផ្លាញនេះ ធ្វើឡើងក្រោមការចូលរួមពីលោក លឹម សុខតូ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារធ្វើពិធីដុតបំផ្លាញរបស់ទាំងនេះចោល។ក្នុងពេលធ្វើពិធីដុតបំផ្លាញចោលនូវកញ្ឆាទាំងនេះសមត្ថកិច្ចក៏ដូចអាជ្ញាធរបានណែនាំនិងពន្យល់ដល់ប្រជាពលរដ្ឋត្រូវបញ្ឈប់រាល់ការដាំដុះរបស់ទាំងនេះព្រោះវាខុសច្បាប់និងប្រឈម នឹងទោសទណ្ឌទៀតផង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *