ព័ត៌មានសន្តិសុខសង្គម

មន្រ្តីបរិស្ថានបញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការខេត្តកំពង់ធំ ពាក់ព័ន្ធករណីកាប់បំផ្លាញព្រៃឈើ អង់ តែន

    

កំពងធំ ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ មន្ត្រីបរិស្ថានបានបញ្ជូន ជនសង្ស័យ ៥នាក់ ទៅតុលាកាខេត្តកំពង់ធំ ពាក់ព័ន្ធនិងករណីលួចកាប់បំផ្លាញព្រៃអង់ តែន ក្បែរចំនុចផ្លូវ៣៥ ក្នុងទឹកដី ឃុំបឹងល្វាស្រុកសន្ទុក ខេត្ត កំពង់ធំ។

ក្រោយមានការបែកធ្លាយ ដែលមានក្រុម ខិលខូចមួយចំនួន លួចចូលកាប់ព្រៃឈើ ត្រូវបានកម្លាំងបរិស្ថានចាប់ឃាត់ខ្លួនជាបណ្តើៗហើយខណៈជនទាំងនោះនៅតែបំពាន ច្បាប់ទាំងកំរ៉ោលធ្វើឲ្យព្រៃអង់តែនទទួលរងវិនា សកម្មយ៉ាងអាណោចអាធ័មបំផុត។

យោងតាមរបាយការណ៍របស់មន្រ្ដីការពារតំបន់ធម្មជាតិខេត្តកំពង់ធំបានអោយដឹងថាកម្លាំងសហការបានសម្រេចឡោមព័ន្ធចាប់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន៥នាក់ កាលពីយប់វេលាម៉ោង៩និង៥៤នាទី ដែលមានឈ្មោះដូចខាង ក្រោម៖
១ ឈ្មោះ នាក់ សឿង ភេទប្រុស ជាអ្នកសារព័ត៏មាន។
២ ឈ្មោះ ទុយ សុខខុម ភេទ ប្រុស ជាសមាគមន៍អ្នកអភិរក្សធនធានធម្មជាតិបរិស្ថាន ។៣ ឈ្មោះ សុខពិសី ភេទប្រុស ជាប្រជាកសិករ។ ៤ ឈ្មោះ គង់ សុផាន ជាប្រជាក សិករ ។
៥ ឈ្មោះ មឿ ម៉ន ភេទប្រុស ជាប្រជា កសិករ។ និងរឹបអូសបានសម្ភារះមធ្យោបាយ មួយចំនួន រួមមានរថយន្ដ២គ្រឿងវិទ្យុទាក់ទង ២គ្រឿង កំបិតផ្គាក់ចំនួន ៤ដើម។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំ ពង់ធំបានអោយដឹងថា កម្លាំងមន្រ្ដីបរិស្ថានខេត្តកំ ពង់ធំបានតាមប្រម៉ាញចំនួន ២ទៅ៣យប់ទើបអាចឃាត់ខ្លួនជនល្មើសខាងលើបានសំរេច !

លោកបន្ដថា កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានរថយន្ដ២គ្រឿងដឹកមនុស្ស ៨នាក់ទៅកាប់ព្រៃទាំងយប់ ដោយមានមេខ្លោង ២នាក់
១ ឈ្មោះ នាក់ សឿង ជាអ្នកសារព័ត៏មាន និង ២ ឈ្មោះ ទុយ សុខខុម ជាសមាគមន៍អ្នកអភិរក្សធនធានធម្មជាតិបរិស្ថាន បច្ចុប្បន្នបានបញ្ចូនដល់មន្ទីរបរិស្ថានខេត្តកំពង់ធំ ដើម្បីសាកសួរកសាងសំនុំរឿងបញ្ចូនទៅតុលាការចាត់ការបន្តទៅតាមផ្លូវច្បាប់៕

 

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *