Uncategorized

ថ្នាក់ដឹកនាំចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់គ្រួសារកូនភ្លោះ៣នាក់

 

ភ្នំពេញៈ​កាលពី​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​និង​ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ​បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​មានជ័យ​ជូន​ដល់​គ្រួសារ​កូនភ្លោះ ៣​នាក់ នៅផ្ទះ​លេខ ១៩E ក្រុម​៣ ភូមិ​ទ្រា​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ ។​

​កូនភ្លោះ​ទាំង ៣​នាក់​នេះ មាន​ឪពុក​ឈ្មោះ អ៊ុយ តាំង​ការ អាយុ ៤១​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហែម មរកត អាយុ ៣៦​ឆ្នាំ ហើយ​កូនភ្លោះ​ទាំង ៣​នាក់ ទី​១ ឈ្មោះ ទឺ ស័ក្ក​តាំង ភេទ ប្រុស ទី​២ ឈ្មោះ ទឺ ស័ក្ក​ទុង ភេទ ប្រុស ទី​៣ ឈ្មោះ ទឺ ស័ក្ក​ទន់ ភេទ ប្រុស ។​

​នាឱកាស​នោះ​ផងដែរ​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​ប្រធាន​អនុសាខា​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​យ៉ាង​ហ្មត់ចត់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​ពិសេស​គឺ​សុខទុក្ខ​អ្នក​ដែល​សម្រាល​បានកូន​ភ្លោះ ៣​នាក់ ។ មិនតែប៉ុណ្ណោះ សម្តេច​ទាំង​ទ្វេ បានចាត់ទុក​កូនភ្លោះ ៣​នាក់​នេះ ជា​ចៅ​របស់ សម្តេច​ផងដែរ ។​
​ជាមួយគ្នានេះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ​ប្រធាន​អនុសាខា​ណែ​នាំឱ្យ​ក្រុមគ្រួសារ​កូនភ្លោះ​ទាំង​៣​នាក់​នេះ ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​និង​រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាប្រចាំ​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​នាពេល​បច្ចុប្បន្ននេះ​។​អំណោយ​របស់​អនុសាខា​ដែល​នាំមក​ចែកជូន​នាពេលនេះ​រួមមាន អង្ករ​ចំនួន ៣០​គីឡូក្រាម​,​មី​១​កេស​,​ទឹកក្រូច​១​កេស​,​ត្រីខ​១​យួរ​,​ទឹក​សុទ្ធ​១​កេស​រួមទាំង​ថវិកា​ចំនួន ១០០.០០០​រៀល​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *