ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបមួយគ្រឿង កំពុងបើកបរត្រូវភ្លើង ឆាបឆេះអស់គ្មានសល់

ព្រះសីហនុ៖រថយន្តទំនើបមួយគ្រឿង កំពុងបើកបរត្រូវភ្លើងបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ខណៈកម្លាំងនគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង បាញ់ទឹកអស់មួយរថយន្តទើបភ្លើងរលត់ ។តែរថយន្តដែលភ្លើងឆេះបានខូចខាតអស់ទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុកាលពីម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤។មន្ត្រីក្នុងប្រតិបត្តិការជួយពន្លត់បានឱ្យដឹងថា រថយន្តដែលឆេះនេះម្ចាស់ឈ្មោះ សួរ ឌីណា ភេទប្រុស អាយុ៤១ឆ្នាំស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការចុះផ្សាយឱ្យដឹងពីនាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រថយន្តដែលឆេះគឺម៉ាក MERCEDES BENZ V250 ពណ៌ ខ្មៅផ្លាកលេខ ភ្នំពេញ 2BN 5585 ឆេះអស់ទាំងស្រុង។ ចំពោះមូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្តបង្កជាអគ្គិភ័យឆាបឆេះតែម្តង។ក្នុងហេតុការណ៍នេះ មិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់ ឬបាត់បង់ជីវិតទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *