ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើបបើកបុករ៉ឺម៉កម៉ូតូ ឲ្យក្រឡាប់ចាក់ទៅវណ្ណពេញផ្លូវ

ភ្នំពេញ៖រថយន្តសទំនើបបើកឡើងស្ពានច្បារអំពៅក្នុងល្បឿននឿនជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉ដឹកតៅហ៊ូបណ្តាលឱ្យក្រឡាប់ចាក់ឥវ៉ាន់ពេញផ្លូវ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើស្ពានច្បារអំពៅក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាទៀបភ្លឺចូលថ្ងៃទី ៧ ខែធ្នូឆ្នាំ២០២១ ។
សាក្សីបានឱ្យដឹងថា មានម៉ូតូសណ្តោងរ៉ឺម៉កដឹកតៅហ៊ូនិងឥវ៉ាន់ផ្សេងទៀតធ្វើដំណើរតាមផ្លូវ២៧១ពីលិចទៅកើតឡើងស្ពានច្បាអំពៅ។ពេលនោះស្រាប់តែមានរថយន្តទំនើបពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BI-8219 បើកស្របគ្នាក៏បុកពីក្រោយរ៉ឺម៉កពេញទំហឹង បណ្តាលឱ្យក្រឡាប់ចាក់តៅហ៊ូនិងឥវ៉ាន់ពេញផ្លូវ។
បន្ទាប់មកសមត្ថកិច្ចបានឱ្យភាគីទាំងពីរចចារគ្នា ដោយភាគីខាងរថយន្តបង្ក ព្រមសងជាសំណងទៅលើរ៉ឺម៉កទាំងអស់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *