ព័ត៌មានសន្តិសុខសង្គម

ផឹកស្រាស្រវឹង ស្រាប់តែទៅចងកសម្លាប់ខ្លួន អត់មានអ្នកជួយទាន់

ឧត្ដរមានជ័យ៖បុរសម្នាក់បានផឹកស្រាស្រវឹងស្រាប់តែទៅចងកធ្វើអត្តឃាតដោយអត់មាននរណាជួយសង្គ្រោះទាន់បណ្តាលឱ្យស្លាប់តែម្តង។
មន្រ្ដីនគរបាលស្រុកអន្លង់វែងបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅភូមិគោគសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២២។អត្តឃាតជនឈ្មោះ រួន រេត អាយុ២៣ឆ្នាំនៅភូមិឃុំខាងលើ។រូបគេបានយកខ្សែអង្រឹង ប្រវែង ៣ម៉ែត្រទៅចងក ជាប់ជាមួយធ្នឹមផ្ទះកម្ពស់២ម៉ែត្របណ្តាលឱ្យស្លាប់ដោយគ្មានអ្នកជួយទាន់។
មូលហេតុអាចបណ្តាលមកពីបុរសនេះផឹកស្រាច្រើនធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទទើបរូបគេគិតខ្លីទៅចងកសម្លាប់ខ្លួនបែបនេះ។ក្រោយមកសមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានចុះ ពិនិត្យធ្វើកោសល្យវិច័យហើយបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារការចងកមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *