ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបទលួចយកទ្រព្យសម្បត្តិអ្នកដទៃ

(បាត់ដំបង) កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៣​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នង​ការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​លោកវរសេ​នីយ៍ទោ​ វេ​ គឹមចត់​ អធិការនគរបាលស្រុកកំរៀងបាន​ដឹកនាំកម្លាំងជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរ​បា​លរដ្ឋបាលបឹងរាំងធ្វើការស្រាវជ្រាវនឹងជនសង្ស័យឈ្មោះរ៉ាហ្វា រ៉ាហ្វីន ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរឥស្លាមរស់នៅភូមិដូង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងមុខរបរ មិនពិតប្រាកដ(មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ០១ឆ្នាំពីបទលួច)និ​ង​ដកវត្ថុតាងដកហូតរួមមានកូន​បា​ស់​ម៉ាកJBLពណ៌ប៉ារ៉ាចំនួន០១ម៉ា​ស៊ីនកិ​ន​ទឹកក្រឡុកពណ៌សចំនួន០១ជេីងក្រា​នហ្គាសពណ៌ក្រហមចំនួន​០១​យ​​កមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំរៀង។

សូមជម្រាបជូនថា​ មូលហេតុនៃការឃាត់ខ្លួននេះគឺកាលពីថ្ងៃទី១៥ខែសី​ហាឆ្នាំ២០២៣វេលាម៉ោង ០០​និង​៣០​នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃទី​១៧ខែ​សីហាឆ្នាំ២០២៣​ នៅចំណុច​តូបលក់អីវ៉ាន់ក្រុមទី១៦ ភូមិដូង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងមានករ​ណី​ លួចកើតឡើងដោយជន​សង្ស័​យមិនស្គាល់អត្ត​សញ្ញាណបានធ្វើសកម្មភាព លួចយកម៉ាស៊ីនកិនទឹ​កក្រឡុកចំនួន០១កូនបាស់ម៉ាក​JBL​ចំនួន០១ជេីងក្រានហ្គាសចំនួន ០១​កាមេរ៉ាសុវត្ថិភាពចំនួន០១និងគ្រឿងកំប៉ុងមួយចំនួនរបស់ជនរងគ្រោះ ឈ្មោះឡៃ វណ្ណភេទប្រុសអាយុ​៣៥ឆ្នាំរស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបងមុខរបរ លក់ដូរ។

ក្រោយពេលបាត់ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហេីយពេលទទួលបណ្ដឹងពីជនរងគ្រោះរួចមកសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវ​រហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនតែម្តង។

ពេលនេះនគរបាលស្រុកបានកសាងសំណុំរឿងដើម្បីបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធី​ ច្បាប់​ រីឯសម្ភារៈបានប្រគល់ជូនជនរងគ្រោះវិញ៕(រូបភាពនគរបាលស្រុកកំរៀង)By kosal!

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *