ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីនាំនារីពីរនាក់

ព្រះវិហារ៖កម្លាំងនគរបាលខេត្តព្រះវិហារបានចាប់ជន២នាក់ពាក់ព័ន្ធករណីនាំកូនស្រីអ្នកភូមិ២នាក់ចេញពីផ្ទះកាលពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១។
នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានឱ្យដឹងថា៖កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានទទួលបណ្តឹងពីស្ត្រីឈ្មោះស៊ឹមយ៉ាអាយុ៣៧ឆ្នាំនិងឈ្មោះ គុជ សុផលអាយុ៥៣ឆ្នាំរស់នៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែបខេត្តព្រះវិហារ។ ពួកគាត់បានប្តឹងទៅលើឈ្មោះ សុខ សាយ ភេទប្រុស អាយុ ២២ឆ្នាំបាននាំកូនស្រីរបស់ពួកគាត់ចេញពីផ្ទះកាលពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០២១។
ប្រភពដដែលបានបន្តថា៖ក្រោយពីទទួលបានបណ្តឹងហើយសមត្ថកិច្ចបានតាមចាប់ជនសង្ស័យ២នាក់ឈ្មោះ សុខ សាយ ភេទប្រុស អាយុ២២ឆ្នាំនិងឈ្មោះ សុខ ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំជាអ្នកបម្រើសេវាស្រាបៀរ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុង/ខេត្តព្រះវិហារ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *