Uncategorized

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីរក្សាទុកខនិងជួញដូរខុសច្បាប់នៃសាធាតុគ្រឿងញៀន

បាត់ដំបង៖ កាលពីថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២០​និ​ង២០នាទី នៅចំ​ណុ​ច​ភូមិព្រែកមហាទេព សង្កាត់ ស្វា​យ​ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោ​ក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនី​យ៍​ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយ​ការិយា​ល័យ​នគរបាល​ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង បានដឹកនាំកម្លាំងក្នុងអង្គភាពចុះ​ ប្រ​តិ​បត្តិការ បង្រ្កាបបានករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន ០១ករណី ក្នុងបទល្មើសជាក់​ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ថោង ភក្ដី ភេទប្រុស អាយុ​២៥ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង ។
២-ឈ្មោះ ទេព ភារក្ស ភេទប្រុស អា យុ​២១ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ពុត ធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរខ្ជាយ សង្កា​ត់ព្រែកព្រះស្ដេច ក្រុងបាត់ ដំ បង ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យក និងឆែកឆេរបាន រួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETM INE) ចំនួន ៣០ថង់ ទម្ងន់ ២៨១,៧ ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០៤គ្រឿង (ចាស់)
-សម្ភារ:សម្រាប់រំលែកច្រកថ្នាំញៀន លក់មួយចំនួន។

នៅពេលនេះនគរបាលបានរៀបចំក​សាងសំណុំរឿងបញ្ជូនទៅតុ​លាការដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់៕
(រូបភាពនគរបាលផែន/គ្រឿងញៀន) By kosal!

Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *