ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបុរស១២នាក់ ក្លែងជាសង្ឃដើរបិណ្ឌបាតក្នុងពិធីបុណ្យនានា

ព្រៃវែង៖កម្លាំងនគរបាលខេត្តសហការជាមួយនគរបាលក្រុងព្រៃវែង បានឃាត់ខ្លួនបុរសចំនួន១២នាក់ ករណីក្លែងជាសង្ឃដើរបិណ្ឌបាតក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានា។
ការឃាត់ខ្លួនមនុស្សទាំង១២នាក់ខាងលើនៅវត្តទួលព្រេជ ហៅវត្តស្វាយសុខោ ស្ថិតក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុង/ព្រៃវែងកាលពីថ្ងៃទី៣ ខែមេសា។ លោកឧត្ដមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង ទទួលបន្ទុកផែនព្រហ្មទណ្ឌបានឱ្យដឹងថា សមត្ថកិច្ច បានឃាត់ខ្លួនបុរសចំនួន១២នាក់ដែលក្លែងបន្លំខ្លួនធ្វើជាព្រះសង្ឃ។
បន្ទាប់ពីពួកគេដើរបិណ្ឌបាតក្នុងកម្មវិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តទួលព្រេជ ហៅវត្តស្វាយសុខោនៅភូមិឃុំខាងលើ។ក្រោយពីឃាត់ខ្លួនត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *