ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយវត្ថុតាមគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌចម្ការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយគ្រឿងញៀនជិត២០កញ្ចប់នៅផ្លូវ៥០៨ កែង៩៩ ភូមិ៥សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រចូលថ្ងែទី១០ខែ មិថុនាឆ្នាំ២០២៣។


លោក ផន អូន អធិការរងនគរបាលខណ្ឌចម្ការមន ទទួលផែនប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូ សារិទ្ធ អាយុ ៣៨ឆ្នាំស្នាក់នៅម្តុំផ្សារណាសុធី សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង-ក្រាមសថ្លាចំនួន១៩កញ្ចប់-ទូរសព្ទ២គ្រឿងនិងម៉ូតូ១គ្រឿងម៉ាកប៊ីតផ្លាកលេខភ្នំពេញ1CX-6982។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវនគរបាលផ្នែកជំនាញខណ្ឌបានកសាងសំណុំរឿងដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *