ព័ត៌មានសន្តិសុខសង្គម

បញ្ជូនក្រុមប្លន់ម៉ូតូ និងអ្នកទិញផលចារកម្ម៩នាក់ ទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ក្រាបក្រុមប្លន់ម៉ូតូនិងអ្នកទទួលផលចោរកម្មសរុបចំនួន៩នាក់ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៩នាក់ត្រូវកម្លាំងជំនាញស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពួកគេប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចនៅផ្លូវ38K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែឧសភា។
ជនរងគ្រោះឈ្មោះស័យ្យ ពន្លឺ អាយុ២៦ឆ្នាំមុខរបរដឹកអីវ៉ាន់អនឡាញ នៅភូមិសាមគ្គី៣ ខណ្ឌពោធិ៍សែនជ័យ។ក្រោយពីមានករណីកាប់វាយប្លន់យកម៉ូតូរួចមកកម្លាំងខណ្ឌជាមួយនគរបាលប៉ុស្តិ៍ បានស្រាវជ្រាវចាប់មុខសញ្ញានិងបក្ខពួកបានចំនួន៥នាក់ ស្ថិតនៅភូមិចម្ការឪឡឹក២សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់មកតាមចាប់បក្ខពួក៣នាក់ទៀត នៅសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភានេះបន្តចាប់អ្នកទទួលទិញផលចោរកម្មម្នាក់ទៀតនិងដកហូតម៉ូតូមួយគ្រឿង។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *