ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យម្នាក់ តាមដីកាករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌច្បារអំពៅបានឃាត់ជនសង្ស័យម្នាក់តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ។
ដីកា លេខ ៩៦៤ ជ.ព.ស(ត) ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ចេញដោយលោក ជួន សុរាសី ចៅក្រមជំនុំជម្រះតុលាការរាជធានីភ្នំពេញឱ្យចាប់បុរសនេះ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

លោក ឡូ ភារម្យ អធិការរងនគរបាល ខណ្ឌច្បារអំពៅ បានឱ្យដឹងថាៈ ជនត្រូវចោទមានឈ្មោះសុខ ការីមអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវនគរបាលជំនាញខណ្ឌកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *