ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូពេលយប់បុកពីក្រោយរថយន្តធំ កំពង់ចោតបណ្ដាលឲ្យស្លាប់ភ្លាម

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូពេលយប់ ជ្រុលបុករថយន្តធំកំពុងចតមិនដាក់ផ្លាកសញ្ញាចំពីក្រោយ បណ្ដាលឱ្យដួលបែកក្បាលស្លាប់មួយរំពេច យ៉ាងអាណោចអាធ័ម។
គ្រោះថ្នាក់ចរចរណ៍នេះបានកើតឡើងតាមផ្លូវបេតុង ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីម៉ោង១០យប់ថ្ងៃទី៩ ខែមិថុនា។ មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះហេង គឹម ហ៊ុន អាយុ៣៣ឆ្នាំធ្វើការនៅក្រុមហ៊ុនឯកជនមួយ កន្លែងកំណើតភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។
មុនកើតហេតុមានរថយន្តធំម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខត្បូងឃ្មុំ3A-2239 ចតលើផ្លូវនៅទីតាំងខាងលើ ដោយមិនដាក់ផ្លាកសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវទេ។ពេលនោះក៏មានបុរសម្នាក់ជិះ ម៉ូតូម៉ាហុងដាស្កូបពី ផ្លាកលេខភ្នំពេញ1KC-2577 មកពីក្រោយបុករថយន្តនោះពេញទំហឹងបណ្ដាលឱ្យបោកក្បាលនឹងរ៉ឺម៉ករថយន្តស្លាប់ភ្លាមតែម្តង។ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញបានចុះមកពិនិត្យវាស់វែង និងយករថយន្ត-ម៉ូតូទៅទុកដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *