ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាករណីគ្រឿងញៀន!

បាត់ដំដង៖ នៅថ្ងៃ​ ចន្ទ៥កេីត​ខែមិគសិរឆ្នាំខាលចត្វាស័កព.ស.២៥​៦៦ ត្រូវនឹងថ្ងៃទី ២៨ខែវិច្ឆិកាឆ្នាំ២០២​២វេលាម៉ោ ង ៨និង៤៥នាទីនៅចំណុចក្រុមទី២ ភូមិឆ្នាល់មាន់ឃុំឆ្នាល់មាន់ ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​លោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ អធិការនគរបាលស្រុកគាស់ក្រឡ​ បានដឹកនាំកម្លាំជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរ​បាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៦២៨ ត.ព្រ ចុះថ្ងៃទី២០ ខែតុលាឆ្នាំ២​០២២ របស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរនៃសាលា​ដំបូងខរត្តបាត់ដំបង ០១ករណី ដោយប​ង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះម៉េត ថុល ភេទប្រុ​ស អា​យុ៣៨ឆ្នាំ មានទីលំនៅភូមិឬស្សីព្រះ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង​ជាប់​ចោ​ទ​ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុ​ញៀន ប្រព្រឹត្តនៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបងកាលពីថ្ងៃ​ទី​១១ខែ​កក្កដាឆ្នាំ​២០២២។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករៀបចំសំ​ណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិ​វិធី៕

Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *