ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបអ្នកលេងល្បែងស៊ីសងជល់មាន់ខុសច្បាប់ ចាប់បាន២៤នាក់

កំពង់ចាម៖កម្លាំងនគរបាលស្រុកកោះសូទិននិងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបកន្លែងបើក លេងល្បែងស៊ីសងខុសច្បាប់ប្រភេទជល់មាន់ និងអាប៉ោងចាប់បាន២៤នាក់។
សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងលេងល្បែងស៊ីសងជល់មាន់និងអាប៉ោងនោះនៅម្តុំមាត់ព្រែកសណ្ដាយ ស្ថិតក្នុងភូមិរកាកោងត្បូង ឃុំមហាលាភស្រុកកោះសូទិនខេត្តកំពង់ចាមត្រូវកម្លាំងនគរបាលស្រុកចុះបង្ក្រាបកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
ក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នោះកម្លាំងបានចាប់ក្រុមអ្នកញៀនល្បែងដែលជាមុខសញ្ញាប្រព្រឹត្តមិនចេះឈប់ចំនួន២៤នាក់ដកហូតម៉ូតូជាច្រើនគ្រឿងនិងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។បច្ចុប្បន្នក្រុមមនុស្សខាងលើ រួមនិងវត្ថុតាង ផ្នែកជំនាញបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *