ព័ត៌មានជាតិ

ផ្លាស់ប្ដូរនិងដំឡើងមុខតំណែងថ្មី នៃស្រុកសង្គមថ្មី ខេត្តព្រះវិហារ

ព្រះវិហារ៖រដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២មានពិធីផ្លាស់ប្តូរនិងតំឡើងមុខតំណែងថ្មីនៃស្រុកសង្គមថ្មីនៃខេត្តព្រះវិហារ។ពិធីនេះក្រោមវត្តមានលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហាររួមមានមន្ត្រីមន្ទីរ-ក្រុង-ស្រុក-ឃុំ-ភូមិក្រោមឱវាទខេត្តជាច្រើនរូប។

ក្នុងឱកាសផ្លាស់ប្តូរនិងតំឡើងតួរនាទីនោះត្រូវលោកស៊ាប កែវជីវ៉ា អតីតអភិបាលរងស្រុកគូលែនបានតំឡើងជាអភិបាលស្រុកសង្គមថ្មី ។ចំណែកលោក ជុំ ពុយ អតីតអភិបាលស្រុកសង្គមថ្មី ត្រូវផ្ទេរភារកិច្ចទៅបម្រើការងារ នៅរដ្ឋបាលខេត្តព្រះវិហារវិញ។

លោក ប្រាក់ សុវណ្ណ បានថ្លែងថាការផ្លាស់ប្តូរតំណែងអភិបាលស្រុកសង្គមថ្មីនាពេលនេះ មិនមែនដោយសារការដកតំណែង ឬដោយសារមានកំហុសអ្វីទេ។ មូលហេតុ ដែលមានការផ្លាស់ប្តូរ ដោយសារតែលោកជុំ ពុយ ត្រូវដល់អាយុចូលនិវត្តន៍ គឺនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងស្រុកសង្គមថ្មី ។លោក ជុំ ពុយ ដែលកន្លងមក បានយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើការកសាងនិងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ពិសេសក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវី១៩ និងមេរោគបំប្លែងថ្មីអូមីក្រុង ដែលយើងត្រូវចាំបាច់រួមគ្នាបង្ការ និងទប់ស្កាត់ ដោយអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *