ព័ត៌មានសន្តិសុខសង្គម

ចោរលួចកាច់កម៉ូតូបានសម្រេច ព្យាយាមរត់គេចត្រូវសមត្ថកិច្ចចាប់ខ្លួន នៅច្រាំងចំរេះទី ១

(ភ្នំពេញ) សមត្ថកិច្ចបានចាប់ចោរម្នាក់ ធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេច ព្យាយាមរត់គេច។ ករណីនេះកើតឡើងនៅចំណុចផ្លូវលេខ៣០ម៉ែត្រ ក្រុមទី៤ ភូមិ  សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៣:៤៥នាទី ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះ ផុន សុភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលភូមិ២៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ជួន វិឆ្ឆ័យ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ។ មុនកើតហេតុជនរងគ្រោះ បានទុកម៉ូតូចាក់សោត្រឹមត្រូវ រួចទៅធ្វើការសំណង់ ស្រាប់តែមានជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេចរួចព្យាយាមជិះគេចខ្លួន។ភ្លាមនោះជនរងគ្រោះបានឃើញទាន់ស្រែកចោរៗនឹងដេញចាប់ ស្របពេលកម្លាំងល្បាតឃើញជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ច្រាំងចំរេះ១ ។

-សម្ភារៈរួមមានម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិចពណ៌ស ស្លាកលេខភ្នំពេញ 1FF 4167

-ដែកសំប៉ែតជ្រុងស្រួចចំនួន០១ សោលេខ៨ចំនួន០១ ។

សមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញដើម្បីចាត់ការនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *