ព័ត៌មានសន្តិសុខសង្គម

ផ្ទេរប្រេងជួលស៊ីទែន ឆ្លងចរន្តភ្លើងឆេះបំផ្លាញទ្រព្យសម្បត្តិក្នុងស្ថានីយ

 

បាត់ដំបង៖ម្ចាស់ស្ថានីយមួយកន្លែងបានផ្ទេរប្រេងពីរថយន្តស៊ីទែនចូលស៊ីទែនធំក្នុងស្ថានីយ ស្រាប់តែឆ្លងចរន្តភ្លើងបណ្តាលឱ្យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បំផ្លាញទ្រព្យសម្បត្តិក្នុងស្ថានីយនេះអស់ជាច្រើន។ ករណីអគ្គិភ័យនេះ បានកើតឡើង នៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបងកាលពីល្ងាច ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថាៈ មុនកើតហេតុ មានរថយន្តស៊ីទែនផ្ទុកប្រេងបានមកផ្ទេរប្រេង ចូលស៊ីទែនធំនៅកន្លែងកើតហេតុ ក៏ឆ្លងចរន្តអគ្គិសនី ហើយបានបង្កជាអណ្តាតភ្លើង ឆាបឆេះយ៉ាង សន្ធោសន្ធៅ មួយរំពេច នៅក្នុងស្ថានីយស្តុកប្រេង នៅផ្នែកខាងក្រោយ។ ភ្លើងបានឆាបឆេះ រាលដាលដល់តួផ្ទះធំភ្លាមៗ បង្កការខាតបង់ទ្រព្យសម្បត្តិជាច្រើន ។ប៉ុន្តែនៅមិនទាន់ដឹង ពីទំហំនៃការខូចខាត ជាក់លាក់នៅឡើយទេហើយក៏មិនបានគ្រោះថ្នាក់ដល់មនុស្សដែរ។

ផ្ទះដែលភ្លើងឆេះស្ថិតក្នុងស្ថានីយប្រេងនោះ ជាប្រភេទថ្ម កម្ពស់ ២ ជាន់ មានដាក់លក់ គ្រឿងសំណង់ និងលក់ប្រេងសាំងដែលម្ចាស់ឈ្មោះ ម៉ាន់ ចៃ ជាអាជីវករ។ ភ្លាមៗ កម្លាំងបង្ការពន្លត់អគ្គិភ័យ របស់នគរបាលស្រុកនិងនគរបាល ខេត្ត បានអន្តរាគមន៍ ពន្លត់ទប់ស្កាត់ មិនឱ្យឆេះឆ្លងរាលដាល ទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តទឹក ពន្លត់អគ្គិភ័យ អស់ជាច្រើនគ្រឿង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *