ព័ត៌មានសន្តិសុខសង្គម

រកឃើញសព៣នាក់ ករណីរថយន្តធ្លាក់ជ្រោះក្បែរទំនប់វារីអគ្គិសនីកំចាយ

កំពត៖សពបុរស៣នាក់ខ្មែរម្នាក់និងចិន២នាក់ត្រូវសមត្ថកិច្ចរកឃើញនៅទីតាំងផ្សេងគ្នាកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញាបន្ទាប់រថយន្តធ្លាក់ជ្រោះក្បែរទំនប់វារីអគ្គិសនីកំចាយកាលពី៣ថ្ងៃមុន។
មន្ត្រីនគរបាល បានឱ្យដឹងថា ទីតាំងកើតហេតុស្ថិតក្នុងភូមិស្នំ៧ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូខេត្តកំពត។នៅ ព្រឹកថ្ងៃទី៣០ ខែកញ្ញាសមត្ថកិច្ចបានរកឃើញសពបុរសនាក់ក្នុងហេតុការណ៍រថយន្តធ្លាក់ជ្រោះ ។ចំណោមសពទាំង៣មានចិន២នាក់និងខ្មែរម្នាក់ដែលជាអ្នកបើករថយន្ត។ ក្រោយរកឃើញសមត្ថកិច្ចបានប្រគល់សពអ្នកបើកបជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។ ចំណែកសពជនជាតិចិនកំពុងរង់ចាំការសម្រេចពីស្ថានទូតសាម៉ី។
សូមបញ្ជាក់ថាកាលពីម៉ោង២៣យប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ មានរថយន្តបានបើកសំដៅឆ្ពោះទៅទំនប់វារីអគ្គិសនីកំចាយ។ក្នុងនោះខ្មែរជាអ្នកបើកបរនិងរួមដំណើរដោយជនជាតិចិន២នាក់ ។លុះដល់ប្រហែល១៥០ម៉ែត្រពីទំនប់ស្រាប់តែរថយន្តបានជ្រុលធ្លាក់ចូលក្នុងជ្រោះដែលអាចមកពីមើលផ្លូវមិនឃើញព្រោះមេឃកំពុងភ្លៀងខ្លាំង។
រថយន្តរងគ្រោះថ្នាក់នោះប្រភេទទួរីសផ្លាកលេខភ្នំពេញ1AH.8437 ។អ្នកស្លាប់ទាំង៣នាក់ឈ្មោះសាយ ភត្ត្រា អាយុ ២៣ឆ្នាំ ជាអ្នកបើកបរ នៅភូមិស្នំ៧ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត-ឈ្មោះ Li zhen អាយុ ២៣ឆ្នាំនិងឈ្មោះ Xiong Erpi អាយុ ៣៤ឆ្នាំ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *