ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរផាកពិន័យ អ្នកប្រើឧបករណ៍បំពងសម្លេង រំខានគេជិតខាង

ព្រះសីហនុ៖ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុបានចុះពិនិត្យកាស៊ីណូឈ្មោះតុងហ្វាង ប៉ាលីរិន បានបើកសំឡេងខារ៉ាអូខេខ្លាំងៗរំខានដល់អ្នកជិតខាង។
លោក ទៀង វណ្ណារិទ្ធ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី១៧ ខែមករាឆ្នាំ២០២២បានឱ្យដឹងថា រដ្ឋបាលក្រុង មានវិធានការចំពោះទីតាំងកាស៊ីណូមួយកន្លែង ដែលបានប្រើឧបករណ៍បំពងសំឡេងខ្លាំងៗប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅជិតខាងក្នុងភូមិ១ សង្កាត់លេខ២ ខេត្តព្រះសីហនុ។ដោយយោងតាមពាក្យបណ្តឹង របស់ប្រជាពលរដ្ឋចុះថ្ងៃទី២២/១២/២០២១។
ជាលទ្ធផលក្រុមការងារបានពិនិត្យទីតាំងផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្ទាល់ ដោយប្រើប្រាស់កម្មវិធីវាស់កម្រិតសំឡេង Noise Meter ។យោងអនុក្រឹត្យលេខ៤២ ស្តីពី ការត្រួតពិនិត្យបំពុល និងរំខានដោយសំឡេងគឺនៅចន្លោះចាប់ពីម៉ោង១០ យប់ ឡើង រលកសំឡេង គឺច្បាប់កំណត់ត្រឹម៥០ DB ចុះក្រោម។ ប៉ុន្តែនៅពេលយើងធ្វើតេស្តជាក់ស្តែង គឺដាក់ជាប់ជញ្ជាំងឃើញរលកសំឡេងញ័រ ឡើងដល់ពី៦០ DB ដល់ ៧០ DB។ ដូច្នេះកម្រិតនេះ គឺលើសពីការណែនាំហើយ។
ក្នុងករណីម្ចាស់ទីតាំងខាងលើមិនស្តាប់តាមការណែនាំរបស់ក្រុមការងារទេ នោះក្រុមការងារនឹងអនុវត្តទៅតាមនីតិវិធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *