ព័ត៌មានសន្តិសុខសង្គម

ទំនងជាស្រវឹង បុរសម្នាក់បើកម៉ូតូលឿនទៅបុកស្ត្រីនិងកូនស្រីម្នាក់ឲ្យរបួសធ្ងន់!

បាតដំបង៖នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ ២០២២ វេលាម៉ោង ៥:00 នាទីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅត្រង់ចំណុចភូមិសំរោង ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយម្ចាស់ម៉ូតូពាក់ស្លាកលេខ(បាត់ដំបង1AN75 39) ជិះម៉ូតូលឿនទំនងជាស្រវឹង បានទៅបុកស្ត្រី និងកូនស្រីដែលចេញពីធ្វើការសំណង់ កំពុងតែដើរនៅនឹងកៀនថ្នល់ ហើយត្រូវបានម៉ូតូជនបង្ករបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ត្រីជាម្ដាយដួលសន្លប់ ។តែសំណាងល្អដោយមានអ្នកបើកបរចិត្តធម៌ជាច្រើនឈប់ចុះមកជួយមើល ធ្វើចលនាបេះដូងឲ្យគាត់បានដឹងខ្លួនឡើងវិញ ហើយសូមទូរសព្ទពីស្ត្រីដែលជាជនរងគ្រោះ សួររកលេខទូរសព្ទបងប្អូននៅឯផ្ទះ ជនរងគ្រោះមានឈ្មោះ ឈឿន រុំ ភេទស្រីអាយុ៣៩ឆ្នាំ រស់នៅភូមិសំរោង ឃុំស្ទឹង ស្រុកបាណន់នខេត្តបាត់ដំបង ។ ចំណែកជនបង្ក ឈ្មោះ ស្នា ជាប្រធានភូមិព្រៃ ឃុំស្ទឹង ស្រុកបាណន់ខេត្តបាត់ដំបង ម៉ូតូពាក់ស្លាកលេខ(បាត់ដំបង1AN 75 39) តែអ្វីដែលចម្លែកគឺពាក្យរិះគន់របស់ប្រជាពលរដ្ឋ ចំពោះមន្ត្រីនគរបាលប៉ុស្តិ៍ និងរថយន្តពេទ្យជួយសង្គ្រោះ គឺធ្វើការយឺតយ៉ាវណាស់ខលហៅតាំងតែពេលកើតហេតុថ្មីៗ រហូតដល់ទៅជាង១ម៉ោង មិនឃើញមានមន្ត្រីនគរបាលណាម្នាក់មកធ្វើចរាចរណ៍នៅកន្លែងកើតហេតុ ប្រជាពលរដ្ឋក៏បាននាំគ្នាខលញឹកញាប់ ទើបឃើញមានមន្ត្រីនគរបាលមកដល់ ហើយមួយសន្ទុះក្រោយមកទៀត ទើបឃើញមានរថយន្តជួយសង្គ្រោះរបស់ឃុំស្ទឹង មកទទួលយកអ្នករបួស ដោយមកតែតៃកុងឡានតែម្នាក់ឯង គ្មានក្រុមគ្រូពេទ្យជួយសង្គ្រោះមកជាមួយទេ គឺបានប្រជាពលរដ្ឋពួកគាត់ជួយលើកជនរងគ្រោះដាក់លើរថយន្តហើយយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខាត់បាត់ដំបង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *