ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើង២ក្រុម មានគ្នា០៩នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

 

(ភ្នំពេញ) នៅយប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង
០២:៣០នាទី កណ្តាលអាធ្រាត នៅក្នុងក្លឹបនឹកEX ផ្លូវ២៤២ កែងផ្លូវ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០២ក្រុម មានគ្នាចំនួន០៩នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (យកដបស្រាបៀរនិងកែវ គប់ គ្នាទៅវិញទៅមក)។

ក្រុមក្មេងទំនើងក្រុមទី១៖
១.ឈ្មោះ ថា ខេមរា ភេទប្រុស ភេទប្រុស ជនជាតិខ្មែរ មុខរបរ ដើរចាក់មេក្រូ ស្នាក់នៅ ខណ្ឌដង្កោ។
២.ឈ្មោះ ឃិន សុធារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំរោងទាវ ឃុំក្រាំងធ្នង់ ខណ្ឌសែនសុខ។
៣.ឈ្មោះ ជុំ ផានរ៉ាយុទ្ធ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ភូមិក្តីចាស ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
៤. ឈ្មោះប្រាក់ សីហា ភេទ ប្រុស ជនជាតិខ្មែរ ស្នាក់នៅ ភូមិសំរោងទាវ ឃុំក្រាំងធ្នុង ខណ្ឌសែនសុខ។
៥. ឈ្មោះម៉េង ថាវី ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកតាទេព ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
៦. ឈ្មោះសាយ មករា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្រុមក្មេងទំនើងក្រុមទី២៖
៧. ឈ្មោះហៃ ប៊ុនរ៉ុង ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅ ខេត្តកំពង់ស្ពឺ។
៨. ឈ្មោះ វណ្ណ ស៊ីណា ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅ ភូមិកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
៩. ឈ្មោះ សុខ ហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *