ព័ត៌មានសន្តិសុខសង្គម

ម៉ូតូកង់៣ច្នៃដឹកទំនិញ បានបើកបុកពីក្រោយម៉ូតូក្មេងៗ ជិះឌុបគ្នា៣នាក់បងប្អូន បណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់

បន្ទាយមានជ័យ៖គ្រោះថ្នាក់ចរចរណ៍បង្កពីម៉ូតូកង់៣កែច្នៃដឹកទំនិញបានបើកបុកពីក្រោយម៉ូតូក្មេងៗជិះឌុបគ្នា៣នាក់បងប្អូនបណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់ភ្លាម។
ហេតុការណ៍នោះបានកើតឡើងនៅតាមផ្លូវបេតុងភូមិមិត្តភាព ក្រុងប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ។មន្ត្រីនគរបាលបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះម៉េត ចរិយា អាយុជាង១០ឆ្នាំនៅភូមិ សង្កាត់ខាងលើ។ ប្រភពបានបន្តថា មុនកើតហេតុក្មេងៗបានជិះម៉ូតូឌុបគ្នា៣នាក់បងប្អូនដោយបងប្រុសឈ្មោះ ប៉ី អាយុ១៥ឆ្នាំ-ឈ្មោះ ម៉េត ចរិយា អាយុជាង១០ឆ្នាំបានស្លាប់។ ប្អូនប្រុសពៅ ឈ្មោះក្រៅហៅអាជ្រូកអាយុ៧ឆ្នាំ ពួកគេជិះម៉ូតូម៉ាកឃ្លីក ពីត្បូងទៅជើង។
មកដល់កន្លែងខាងលើម៉ូតូបានស៊ីញ៉ូបត់ស្រាប់តែម៉ូតូកង់៣ច្នៃបើកមកពីក្រោយក្នុងល្បឿនលឿនក៏បុកម៉ូតូក្មេងពេញទំហឹងធ្វើឱ្យក្មេងស្រីម្នាក់ធ្លាក់ពីលើម៉ូតូដូលចូលក្រោមកង់៣ច្នៃនោះកិនចំក្បាលស្លាប់ភ្លាមតែម្តង។ចំណែកបងនិងប្អូនរងរបួស។រីឯម្ចាស់ម៉ូតូកង់៣ច្នៃមិនស្គាល់អត្តសញ្ញាណទេព្រោះបានរត់គេចខ្លួនបាត់។
បន្ទាប់មកមន្ត្រីចរាចរណ៍បានចុះវាស់វែងនិងយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅនគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *