ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យ៩នាក់ពាក់ព័ន្ធគ្រឿងញៀនជាង៣គីឡូបញ្ជូនទៅតុលាការ

ព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តបានបង្ក្រាបករណីគ្រឿងញៀន និងចាប់ខ្លួនអ្នកប្រព្រឹត្តចំនួន៩នាក់ ជាមួយគ្រឿងញៀនជាង៣គីឡូក្រាម រួចបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
មន្ត្រីអាវុធហត្ថខេត្តបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុពីថ្ងៃទី១ដល់ទី៥ ខែកុម្ភៈសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៩នាក់និងវត្ថុតាងគ្រឿងញៀនជាង៣គីឡូក្រាម។
ជនសង្ស័យប្រុសស្រីទាំង៩នាក់ឈ្មោះ ថនផល្លា-ផនស្រីណា -លឹមស្រីអូន- ផាន់លំអង-សឿនចាន់ណា-ឆនសុឃឿន-យ៉ង សុភាស់-ធី ឡុង-និងឈ្មោះណាំ វ៉ន។ពួកគេមានអាយុពី២០ដល់៥២ឆ្នាំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។
ក្នុងពេលចាប់ខ្លួនកម្លាំងអាវុធហត្ថបានដកហូតវត្ថុតាង ម្សៅសថ្លាចំនួន១៥កញ្ចប់-ប្រភេទគ្រាប់ពណ៌ផ្កាឈូក ចំនួន៤គ្រាប់-ដបជក់-ទូរសព្ទ៧គ្រឿង- រថយន្ត៤គ្រឿង-ម៉ូតូ-១គ្រឿង -ផ្លាកលេខ រថយន្ត២-ម៉ូតូ១និងប្រាក់ចំនួន២០០.០០០រៀល។ បន្ទាប់ពីឃាត់ខ្លួនក្រុមជនសង្ស័យទាំង៩នាក់និងវត្ថុតាង ខាងលើផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *