ព័ត៌មានសន្តិសុខសង្គម

បញ្ជូន០២នាក់ ករណីកាប់ប្រុងសម្លាប់បុរសម្នាក់ ទៅតុលាការ

ភ្នំពេញ៖នគរបាលភ្នំពេញនិងនគរបាលខេត្តកណ្តាល ថ្ងៃទី២២ ខែកុម្ភៈបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ ករណីកាប់ប្រុងសម្លាប់បុរសម្នាក់ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃនេះ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីជិត១០ថ្ងៃមុនមានករណីដ៏ឃោឃៅមួយដោយជនល្មើសបានប្រើកាំបិតផ្គាក់កាប់ប្រហារលើបុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ពេទ្យដេរ៥៥ថ្នេរ ហើយពួកគេនាំគ្នារត់បាត់អស់។ហេតុការណ៍នេះបានកើតឡើងនៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល។
បន្ទាប់ពីកើតហេតុនគរបាលខណ្ឌកំបូលនិងនគរបាលស្រុកអង្គស្នួលសហការស្រាវជ្រាវតាមចាប់ជនដៃដល់បានចំនួន២នាក់។ជនសង្ស័យឈ្មោះ ម៉ី ផាន់ណា អាយុ២២ឆ្នាំនិងឈ្មោះ មុំ សុម៉ៃ អាយុ១៨ឆ្នាំ។ពួកគេស្នាក់នៅឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។វត្ថុតាងដកហូត ម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខកណ្តាល1AN-2388 និងកាំបិតប៉័ងតោ១។
ចំណែកជនរងគ្រោះឈ្មោះ ពុំ ឆេងលីម អាយុ២១ឆ្នាំជាកម្មកររោងចក្រនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ របួសក្បាលលើកញ្ចឹងករងរបួសធ្ងន់។ក្រោយចាប់ខ្លួនសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *